ការទទួលបានការថែទាំក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ឬស្ថានភាពអាសន្នសម្រាប់សមាជិក Medicare Advantage និងគម្រោងឱសថមានវេជ្ជបញ្ជា
នៅពេលដែលការថែទាំសុខភាពមានការរំខានក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ឬស្ថានភាពអាសន្ន Blue Shield នឹងចាត់ចែង ដើម្បីធានាបានអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក។ យើងនឹងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសមាជិក ដែលត្រូវការជំនួយ។ យើងក៏នឹងធ្វើតាមលក្ខខណ្ឌតម្រូវទាំងអស់របស់មជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) ផងដែរ។ ក្នុងករណីមានស្ថានភាពអាសន្ន យើងនឹងផ្ញើព័ត៌មានទៅកាន់សមាជិកអំពីរបៀបចូលប្រើប្រាស់សេវាថែទាំសុខភាពតាមវិធីជាច្រើន។ វិធីទាំងនេះ អាចមានដូចជា ការទាក់ទងដោយផ្ទាល់តាមរយៈការហៅទូរសព្ទ ផ្ញើសំបុត្រតាមប្រៃសណីយ៍ អ៊ីមែល គេហទំព័រ ផតថលសម្រាប់សមាជិក និងមានវិធីផ្សេងៗច្រើនទៀត។ វិធីទាំងនេះ គឺអាស្រ័យទៅលើចំណូលចិត្តរបស់សមាជិក និងលក្ខខណ្ឌតម្រូវការរបស់ CMS។
គ្រោះមហន្តរាយនឹងត្រូវប្រកាសតាមវិធីមួយក្នុងចំណោមវិធីខាងក្រោម៖
- សេចក្តីប្រកាសរបស់ប្រធានាធិបតីស្តីពីគ្រោះមហន្តរាយ ឬស្ថានភាពអាសន្នក្រោមច្បាប់ Stafford Act ឬច្បាប់ស្តីពីស្ថានភាពអាសន្នថ្នាក់ជាតិ (National Emergencies Act)
- សេចក្តីប្រកាសរបស់រដ្ឋលេខាធិការស្តីពីស្ថានភាពអាសន្នសុខភាពសាធារណៈ ក្រោមផ្នែកទី 319 នៃច្បាប់សេវាសុខភាពសាធារណៈ
- សេចក្តីប្រកាសដោយអភិបាលរដ្ឋ ឬតំបន់ស្វយ័ត
នៅពេលមានសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយ ឬស្ថានភាពអាសន្ន និងមានការរំខានដល់ការទទួលបានសេវាថែទាំ៖
- Blue Shield of California នឹងធានារ៉ាប់រងលើអត្ថប្រយោជន៍ដែលផ្តល់ជូនអ្នកដោយអ្នកផ្តល់សេវាក្រៅបណ្តាញ។
- អ្នកនឹងមិនត្រូវការលិខិតបញ្ជូនបន្ត ឬការអនុញ្ញាតជាមុននោះទេ។
- អ្នកនឹងមានចំណែកចូលរួមថ្លៃចំណាយដូចគ្នានឹងអត្ថប្រយោជន៍ ដែលបានផ្តល់ជូនពីអ្នកផ្តល់សេវាក្នុងបណ្តាញ។
- អ្នកអាចបើកឱសថមានវេជ្ជបញ្ជាមុនកាលកំណត់ ប្រសិនបើចាំបាច់។
នៅពេលដែលគ្រោះមហន្តរាយបានបញ្ចប់រួចហើយ វានឹងត្រូវប្រកាសតាមវិធីណាមួយ ដូចខាងក្រោម៖
- ប្រភពដែលបានប្រកាសពីស្ថានភាពអាសន្នអំពីសុខភាពសាធារណៈ ឬស្ថានភាពគ្រោះមហន្តរាយ ប្រកាសពីការបញ្ចប់របស់គ្រោះថ្នាក់នោះ។
- មជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) ប្រកាសពីការបញ្ចប់ស្ថានភាពអាសន្នអំពីសុខភាពសាធារណៈ ឬស្ថានភាពគ្រោះមហន្តរាយ។
- ប្រសិនបើរយៈពេលសាមសិប (30) ថ្ងៃបានកន្លងផុតទៅ ចាប់តាំងពីការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ឬការប្រកាសស្ថានភាពគ្រោះមហន្តរាយ ហើយប្រភពព័ត៌មានដើម ឬ CMS មិនបានកំណត់កាលបរិច្ឆេទបញ្ចប់ទេ នោះគេនឹងចាត់ទុកថា ស្ថានភាពគ្រោះមហន្តរាយបានបញ្ចប់។
ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទងផ្នែកសេវាបម្រើអតិថិជនរបស់ Blue Shield of California សម្រាប់គម្រោងជាក់លាក់របស់អ្នក៖
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage
ទូរសព្ទ៖ (800) 776-4466 (TTY: 711) – ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក បានប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍
គម្រោងតម្រូវការពិសេសសម្រាប់កម្មវិធីទាំងពីរ
ទូរសព្ទ៖ (800) 452-4413 (TTY: 711) – ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក បានប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare
ទូរសព្ទ៖ (888) 239-6469 (TTY: 711) – ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក បានប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍
Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។
Y0118_26_179C1_C 10012026
H2819_26_179C1_C 10012026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/05/2026