Skip to content

គម្រោង Medicare បានបង្កើតឡើងសម្រាប់រដ្ឋ California

នៅពេលអ្នករៀបចំខ្លួន ដើម្បីធ្វើការសម្រេចចិត្តអំពីជម្រើសនានានៃកម្មវិធី Medicare គម្រោង Blue Shield of California ត្រៀមខ្លួនជាស្រេច ដើម្បីជួយអ្នកនៅគ្រប់ដំណាក់កាលនេះ។

ស្វែងយល់អំពីព័ត៌មានមូលដ្ឋាននៃកម្មវិធី Medicare
តើកម្មវិធី Medicare គឺជាអ្វី?

ការធានារ៉ាប់រងផ្នែកទាំងបួនរបស់ Medicare រួមជាមួយគម្រោង Medicare Advantage និងគម្រោងធានារ៉ាប់រងបំពេញបន្ថែមរបស់ Medicare។ 

តើ Original Medicare គឺជាអ្វី?

ផ្នែក A និង B និងរបៀបចុះឈ្មោះ

តើជម្រើសនៃការធានារ៉ាប់រង Medicare របស់ខ្ញុំមានអ្វីខ្លះ?

ការជ្រើសរើសគម្រោងដែលស័ក្ដិសមសម្រាប់អ្នក 

 

តើកម្មវិធី Medicare មានតម្លៃប៉ុន្មាន?

បុព្វលាភប្រចាំខែ ការបង់រួម និងចំណាយចេញពីហោប៉ៅខ្លួនឯង

តើអ្នកជាសមាជិក Blue Shield Medicare រួចហើយមែនទេ?

ស្វែងរកឯកសារគម្រោង ធនធានឱសថស្ថាន កម្មវិធីជំនួយគាំទ្រ ការបញ្ចុះតម្លៃសម្រាប់សមាជិក និងព័ត៌មានផ្សេងៗទៀត។

ស្វែងរកគម្រោង Medicare ដែលសមស្របសម្រាប់អ្នក
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage
  • គម្រោងធានារ៉ាប់រងសុខភាពដ៏ទូលំទូលាយ ដែលមិនមាន ឬមានបុព្វលាភប្រចាំខែទាប មានការបង់រួមដែលអាចដឹងជាមុន ចំណាយប្រចាំខែទាបជាង និងមានកម្រិត​អតិបរមា​ប្រចាំឆ្នាំនៃចំណាយចេញពីហោប៉ៅខ្លួនឯង។
  • អត្ថប្រយោជន៍សំខាន់ៗ៖ គម្រោងតែមួយដែលរួមបញ្ចូលការធានារ៉ាប់រងលើសេវាថែទាំភ្នែក សេវាថែទាំធ្មេញ 1 និងឱសថមានវេជ្ជបញ្ជាក្នុងតម្លៃសមរម្យ។
គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare (Medigap)
  • គម្រោងដែលអាចបត់បែនបាន និងអាចប្រើបានជាមួយវេជ្ជបណ្ឌិត និងមន្ទីរពេទ្យណាមួយដែលទទួលយកកម្មវិធី Medicare។ រ៉ាប់រងលើការចំណាយថែទាំសុខភាពមួយចំនួនដែលមិនត្រូវបានរ៉ាប់រងដោយគម្រោង Original Medicare។
  • ការយល់ដឹងសំខាន់ៗ៖ Blue Shield គឺជាអ្នកផ្តល់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare លំដាប់លេខ #1 នៅរដ្ឋ California2
គម្រោងឱសថតាមវេជ្ជបញ្ជា (ផ្នែក D)
  • គម្រោងធានារ៉ាប់រងឱសថដាច់ដោយឡែកសម្រាប់សមាជិក Original Medicare ឬ Medigap។
  • លក្ខណៈពិសេសសំខាន់ៗ៖ ការធានារ៉ាប់រងថ្នាំអ៊ិនស៊ូលីនក្នុងអំឡុងពេលគម្លាតនៃការធានារ៉ាប់រងក្នុងតម្លៃ $35 វ៉ាក់សាំងក្នុងតម្លៃ $0 និងកម្រិតអតិបរមានៃចំណាយចេញពីហោប៉ៅខ្លួនឯង
គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (D-SNP)
  • គម្រោងឯកទេសមួយដែលផ្តល់ជូនសម្រាប់អ្នករស់នៅក្នុងខោនធី Los Angeles និង San Diego ដែលមានសិទ្ធិទទួលបានទាំងកម្មវិធី Medicare និង Medi-Cal
  • ដំបូន្មានសំខាន់៖ ចាប់ផ្តើមនៅទីនេះ ប្រសិនបើអ្នកមាន Medi-Cal រួចហើយ និងរស់នៅក្នុងតំបន់ដែលមានការធានារ៉ាប់រង។

ទាក់ទងជាមួយអ្នកជំនាញកម្មវិធី Medicare

ទីប្រឹក្សាគម្រោង Blue Shield Medicare

តើអ្នកត្រៀមខ្លួនរួចរាល់ ដើម្បីបន្តទៅជំហានបន្ទាប់ហើយឬនៅ? ក្រុមការងារដែលមានការប្តេជ្ញាចិត្តរបស់យើងនៅទីនេះ ដើម្បីធានាថា អ្នកទទួលបានការធានារ៉ាប់រងដែលអ្នកត្រូវការ។ សូមទូរសព្ទមកពួកយើងតាមរយៈលេខ (855) 585-2091 (TTY: 711) ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare។ អ្នកក៏អាច កក់ពេលណាត់ជួបរបស់អ្នកតាមអនឡាញ ផងដែរ។


ព្រឹត្ដិការណ៍ Medicare 

ចូលរួមព្រឹត្តិការណ៍ Medicare ដោយផ្ទាល់នៅក្នុងតំបន់របស់អ្នក ឬសិក្ខាសាលាតាមអនឡាញ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Blue Shield Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។

ហេតុអ្វីបានជាប្រជាជននៅរដ្ឋ California ជ្រើសរើសគម្រោង Blue Shield Medicare

អ្នកផ្តល់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare លំដាប់លេខ #1 នៅរដ្ឋ California

5 ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 20212

Blue Shield គឺជាគម្រោងធានារ៉ាប់រងសុខភាពមិនរកប្រាក់ចំណេញរបស់រដ្ឋ California

ក្នុងនាមជាអង្គការមិនរកប្រាក់ចំណេញគម្រោង Blue Shield វិនិយោគឡើងវិញលើសុខភាពរបស់សមាជិក និងសហគមន៍

បណ្តាញដែលបង្កើតឡើងសម្រាប់រដ្ឋ California

Blue Shield ផ្តល់ជូនបណ្តាញវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតឯកទេសយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋ

ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

1 អត្ថប្រយោជន៍ប្រែប្រួលទៅតាមគម្រោង និងខោនធី។

2 Blue Shield of California ជាប់ចំណាត់ថ្នាក់លេខ 1 ផ្នែកចំណែកទីផ្សារសម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែមរបស់ Medicare នីមួយៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ 2021, 2022, 2023, 2024 និង 2025 យោងតាមទិន្នន័យរបស់រដ្ឋ និងទិន្នន័យចំណែកទីផ្សារដែលផ្តល់ជូនជារៀងរាល់ឆ្នាំដោយ Mark Farrah Associates ដែលជាក្រុមហ៊ុនប្រមូលផ្តុំ និងបោះពុម្ពផ្សាយទិន្នន័យ។

Y0118_26_141A1_M Accepted 10062026
H2819_26_141A1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/06/2026