Skip to content

ការធានារ៉ាប់រង Medicare ដែលរៀបចំឡើងសម្រាប់អ្នក

គម្រោង Blue Shield of California គឺជាគម្រោងថែទាំសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មធានាថា ប្រជាជនកាលីហ្វ័រញ៉ាទាំងអស់អាចទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់។

ហេតុអ្វីបានជាប្រជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាដែលមានសិទ្ធិទទួលបានកម្មវិធី Medicare ជ្រើសរើស Blue Shield
គម្រោងធានារ៉ាប់រងបំពេញបន្ថែម (Medicare Supplement) លេខ 1 នៅរដ្ឋ California

Blue Shield គឺជាគម្រោងធានារ៉ាប់រងបំពេញបន្ថែមកំពូលរបស់រដ្ឋកាលីហ្វ័រញអស់ រយៈពេល 5 ឆ្នាំជាប់ៗគ្នា (2021 ដល់ឆ្នាំ 2025)1

Blue Shield គឺជាគម្រោងសុខភាពមិនរកប្រាក់ចំណេញ

ក្នុងនាមជាអង្គការមិនរកប្រាក់ចំណេញគម្រោង Blue Shield វិនិយោគឡើងវិញលើសុខភាពរបស់សមាជិក និងសហគមន៍

សុខភាពរបស់អ្នក គឺជាបេសកកម្មរបស់យើង

យើងខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធថែទាំសុខភាពមួយដែលមានគុណភាពស័ក្តិសមសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់យើង ព្រមទាំងមានតម្លៃសមរម្យដែលអាចបន្តទទួលបន្ទុកបានក្នុងរយៈពេលវែង។

 ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.
តើមានអ្វីខ្លះរួមបញ្ចូលក្នុងគម្រោង Blue Shield របស់អ្នក?
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage (MAPD)

ភាពងាយស្រួល និងតម្លៃសមរម្យ៖ គម្រោងបានបង្កើតឡើងដោយផ្តល់អត្ថប្រយោជន៍ និងមុខងារដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបៀបរស់នៅរបស់អ្នក។ គម្រោងធានារ៉ាប់រងបំពេញបន្ថែមសម្រាប់សេវាធ្មេញដែលជាជម្រើសសម្រាប់សមាជិក​ភាគ​ច្រើន រួមមានការធានារ៉ាប់រងសេវាធ្មេញបន្ថែម។

គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare

សេរីភាព និងជម្រើស៖ គម្រោងមួយចំនួនរបស់យើងផ្តល់អត្ថប្រយោជន៍លើសពីអត្ថប្រយោជន៍ស្តង់ដារ ដូចជា ប្រាក់ឧបត្ថម្ភសម្រាប់ទិញផលិតផលដែលមិនតម្រូវឱ្យមានវេជ្ជបញ្ជា (OTC) ឧបករណ៍ជំនួយការស្តាប់ សេវាថែទាំភ្នែក ការចូលប្រើ Teladoc Health និងអត្ថប្រយោជន៍ផ្សេងទៀត អាស្រ័យលើគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare របស់គម្រោង Blue Shield ដែលអ្នកជ្រើសរើស។

គម្រោងឱសថតាមវេជ្ជបញ្ជា Medicare

ការរ៉ាប់រងលើវេជ្ជបញ្ជារបស់អ្នក៖ Blue Shield ផ្តល់ជូនគម្រោងធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាសម្រាប់សមាជិកកម្មវិធី Original Medicare ឬគម្រោង Medigap។ គម្រោងនេះ មានអត្ថប្រយោជន៍រួមមាន ការបង់ប្រាក់មិនលើសពី $35 សម្រាប់ថ្នាំអ៊ិនស៊ូលីនដែលផ្គត់ផ្គង់សម្រាប់រយៈពេលមួយខែ ថ្នាំវ៉ាក់សាំងក្នុងតម្លៃ $0 និងកម្រិតអតិបរមានៃចំណាយចេញពីហោប៉ៅខ្លួនឯង។

គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (HMO D-SNP) 

ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Medicare និង Medi-Cal: គម្រោងនេះ រួមបញ្ចូលការធានារ៉ាប់រង Medicare និង Medi-Cal របស់អ្នកទៅក្នុងគម្រោងតែមួយដែលងាយស្រួលគ្រប់គ្រង។ គម្រោងនេះផ្តល់អត្ថប្រយោជន៍បន្ថែម ដើម្បីជួយគាំទ្រដល់ការថែទាំសុខភាពរបស់អ្នក។ អត្ថប្រយោជន៍ទាំងនេះ រួមមានអ្នកសម្របសម្រួលការថែទាំផ្ទាល់ខ្លួន ព្រមទាំងអត្ថប្រយោជន៍សម្រាប់ការថែទាំធ្មេញ ភ្នែក និងត្រចៀក។ មាននៅក្នុងខោនធី Los Angeles និង San Diego។

ពិនិត្យមើលថា តើអ្នកផ្តល់សេវារបស់អ្នកត្រូវបានរួមបញ្ចូលដែរឬទេ

យើងយល់ថា ការបន្តទទួលការថែទាំពីវេជ្ជបណ្ឌិតរបស់អ្នកអាចមានសារៈសំខាន់យ៉ាងខ្លាំង។ គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare របស់យើងផ្តល់ការធានារ៉ាប់រង និងសេវាពីវេជ្ជបណ្ឌិត និង​មន្ទីរពេទ្យណាមួយដែលទទួលយក Medicare។ នៅ Blue Shield គម្រោង MAPD របស់យើងមានបណ្តាញវេជ្ជបណ្ឌិត និងមន្ទីរពេទ្យធំបំផុតមួយក្នុងចំណោមបណ្តាញធំបំផុតនៅរដ្ឋ California។ រកមើលបញ្ជីអ្នកផ្តល់សេវាដែលមានបច្ចុប្បន្នភាពនៅក្នុងបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់យើង។

ស្វែងយល់អំពីគម្រោងធានារ៉ាប់រងសុខភាព Medicare របស់ Blue Shield

សូមឱ្យ Blue Shield of California ជួយធ្វើឱ្យការជ្រើសរើសគម្រោង Medicare របស់អ្នកមានភាពងាយស្រួលតាម ដែលអាចធ្វើទៅបាន។ ស្វែងយល់អំពីគម្រោងដែលអាចឱ្យអ្នកទទួលបានអត្ថប្រយោជន៍ដែលមានសារៈសំខាន់បំផុតចំពោះអ្នក។

តើអ្នកត្រូវការការប្រឹក្សាផ្ទាល់មួយទល់នឹងមួយទេ?

សូមទូរសព្ទមកយើងខ្ញុំតាមរយៈលេខ 844-345-8052 (TTY: 711)* ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare។ អ្នកក៏អាច កក់ការណាត់ជួបតាមអនឡាញតាមពេលវេលាដែលងាយស្រួលសម្រាប់អ្នកផងដែរ។

ធនធានបន្ថែម
លក្ខណៈពិសេសដ៏អស្ចារ្យ 4 នៃគម្រោង MAPD ដែលអ្នកមិនគួរមើលរំលង 

គម្រោង Blue Shield Medicare Advantage បានរៀបចំឡើង ដើម្បីជួយឱ្យអ្នកសម្រេចគោលដៅសុខភាពរបស់អ្នកបានកាន់តែងាយស្រួល។ យើងផ្តល់ការធានារ៉ាប់រងលើការពិនិត្យសុខភាពប្រចាំឆ្នាំ កម្មវិធី SilverSneakers ឱសថជាច្រើនប្រភេទ ការធ្វើតេស្តពិនិត្យរកមើលជំងឺជាច្រើនប្រភេទ និងសេវាជាច្រើនទៀត។

ព្រឹត្តិការណ៍ Medicare

ចូលរួមសិក្ខាសាលាតាមអនឡាញ ឬព្រឹត្តិការណ៍ Medicare ដោយផ្ទាល់នៅក្នុងតំបន់របស់អ្នក។ អ្នកនឹងស្វែងយល់បន្ថែមអំពីគម្រោង Blue Shield Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។

ទាញយកកូនសៀវភៅដោយឥតគិតថ្លៃ†

ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃនៃ “ការណែនាំផ្លូវរបស់អ្នកទៅកាន់ Medicare” ដើម្បីស្វែងយល់អំពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

ក្រុមការងារដែលមានការប្តេជ្ញាចិត្តរបស់យើងនៅទីនេះ ដើម្បីធានាថា អ្នកទទួលបានការធានារ៉ាប់រងដែលអ្នកត្រូវការ។ សូមទូរសព្ទមកយើងខ្ញុំតាមរយៈលេខ 844-345-8052 (TTY: 711)* ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare។ អ្នកក៏អាចកក់ការណាត់ជួបតាមអនឡាញបានផងដែរ។

 

1 Blue Shield of California ជាប់ចំណាត់ថ្នាក់ #1 ផ្នែកចំណែកទីផ្សារសម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare សម្រាប់បុគ្គលនៅរដ្ឋ California ក្នុងឆ្នាំ 2021, 2022, 2023, 2024 និង 2025 យោងតាមទិន្នន័យរបស់រដ្ឋ និងទិន្នន័យចំណែកទីផ្សារដែលផ្តល់ជារៀងរាល់ឆ្នាំដោយសមាគមន៍ Mark Farrah Associates ដែលជាអ្នកប្រមូលផ្តុំ និងបោះពុម្ពផ្សាយទិន្នន័យ។

Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។

 

 

 

Y0118_26_154A2_M Accepted 10062026
H2819_26_154A2_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/07/2026