ប្រភេទគម្រោង Medicare៖ ស្វែងរកមួយណាដែលស័ក្ដិសម
សូមឱ្យ Blue Shield of California ជួយធ្វើឱ្យការជ្រើសរើសគម្រោង Medicare របស់អ្នកមានភាពងាយស្រួលតាម ដែលអាចធ្វើទៅបាន។ ស្វែងយល់អំពីគម្រោងដែលអាចឱ្យអ្នកទទួលបានអត្ថប្រយោជន៍ដែលមានសារៈសំខាន់បំផុតចំពោះអ្នក។
ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ប្រៀបធៀបគម្រោង Blue Shield Medicare នានាដោយមើលព័ត៌មានសង្ខេប
| Original Medicare | គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare | គម្រោងឱសថតាមវេជ្ជបញ្ជា Medicare (ផ្នែក D) | គម្រោង Medicare Advantage (ផ្នែក C និង D) | គម្រោងតម្រូវការពិសេសសម្រាប់កម្មវិធីទាំងពីរ | |
|---|---|---|---|---|---|
មន្ទីរពេទ្យ (ផ្នែក A) |
|||||
ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត (ផ្នែក B) |
|||||
កាត់បន្ថយការចំណាយលើការព្យាបាលចេញពីហោប៉ៅខ្លួនឯងឱ្យនៅកម្រិតទាបបំផុត |
|||||
ឱសថតាមវេជ្ជបញ្ជា |
|||||
ទៅជួបវេជ្ជបណ្ឌិត ឬមណ្ឌលក្នុងសហរដ្ឋអាមេរិកដែលទទួលយក Medicare |
|||||
សេវាថែទាំសុខភាពភ្នែក សុខភាពមាត់ធ្មេញ និងការស្តាប់1 |
|||||
| សម្របសម្រួលកម្មវិធី និងសេវានានារបស់ Medicare និង Medi-Cal |
អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់រយៈពេលការចុះឈ្មោះពិសេស។ ជាទូទៅ រយៈពេលប្រាំបីខែនេះចាប់ផ្តើមនៅពេលដែលការធានារ៉ាប់រងការងាររបស់អ្នកបញ្ចប់។
អ្នកអាចបន្តរក្សាការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកដែលអ្នកមានស្រាប់ ឬប្តូរទៅប្រើគម្រោង Medicare។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរ អ្នកត្រូវតែចុះឈ្មោះក្នុងអំឡុងរយៈពេលការចុះឈ្មោះដំបូង។ នោះ គឺបីខែមុនថ្ងៃខួបកំណើតអាយុ 65 ឆ្នាំរបស់អ្នក ជាខែដែលអ្នកមានអាយុ 65 ឆ្នាំ និងបីខែបន្ទាប់។
គម្រោង MAPD ប្រៀបធៀបនឹងគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare
- គម្រោង MAPD ជំនួសកម្មវិធី Original Medicare ខណៈដែលគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ផ្តល់ការធានារ៉ាប់រងបន្ថែមលើកម្មវិធី Original Medicare។
- គម្រោង MAPD មានថ្លៃបង់ធានារ៉ាប់រងទាបជាង ដោយផ្តល់ការធានារ៉ាប់រងគ្រប់ជ្រុងជ្រោយក្នុងគម្រោងតែមួយតាមរយៈបណ្តាញអ្នកផ្តល់សេវាថែទាំសុខភាព ខណៈដែលគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare មានថ្លៃបង់ធានារ៉ាប់រងខ្ពស់ជាង ផ្តល់ភាពបត់បែនក្នុងការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស និងអាចប្រើរួមជាមួយគម្រោងធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា (Medicare ផ្នែក D) និងគម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញ។
ត្រូវការព័ត៌មានបន្ថែមមុនពេលអ្នកជ្រើសរើស?
ចូលរួមព្រឹត្តិការណ៍ Medicare ដោយផ្ទាល់នៅក្នុងតំបន់របស់អ្នក ឬសិក្ខាសាលាតាមអនឡាញ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Blue Shield Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។
តើអ្នកត្រៀមខ្លួនរួចរាល់ ដើម្បីបន្តទៅជំហានបន្ទាប់ហើយឬនៅ? ក្រុមការងារដែលមានការប្តេជ្ញាចិត្តរបស់យើងនៅទីនេះ ដើម្បីធានាថា អ្នកទទួលបានការធានារ៉ាប់រងដែលអ្នកត្រូវការ។ សូមទូរសព្ទមកពួកយើងតាមរយៈលេខ (866) 495-2062 (TTY: 711)* ដើម្បីទាក់ទងជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare។
Original Medicare ផ្តល់ការធានារ៉ាប់រងកម្រិតមូលដ្ឋានសម្រាប់សេវាមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រ។ ប៉ុន្តែអ្នកអាចនឹងឃើញថា កម្មវិធីនេះ មិនផ្តល់ការធានារ៉ាប់រងលើសេវា និងសម្ភារៈទាំងអស់ដែលអ្នកត្រូវការនោះទេ។
សូមស្វែងយល់អំពីជម្រើសគម្រោងធានារ៉ាប់រងរបស់អ្នក និងមូលហេតុដែលអ្នកអាចចង់ចុះឈ្មោះក្នុងប្រភេទគម្រោងធានារ៉ាប់រងជាក់លាក់ណាមួយ។
ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃនៃ “ការណែនាំផ្លូវរបស់អ្នកទៅកាន់ Medicare” ដើម្បីស្វែងយល់អំពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។
ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
1 អត្ថប្រយោជន៍ប្រែប្រួលទៅតាមគម្រោង និងខោនធី។
Y0118_26_141D1_M Accepted 10062026
H2819_26_141D1_M Accepted 10062026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/06/2026