កម្មវិធី Original Medicare គឺជាមូលដ្ឋានគ្រឹះនៃការធានារ៉ាប់រងរបស់អ្នកក្រោមកម្មវិធី Medicare។ វាមានពីរផ្នែក៖ ផ្នែក A (ការធានារ៉ាប់រងសុខភាព) និងផ្នែក B (ការធានារ៉ាប់រងវេជ្ជសាស្ត្រ)។ ផ្នែក B មានថ្លៃធានារ៉ាប់រងប្រចាំខែ។ ជាទូទៅ ឱសថតាមវេជ្ជបញ្ជាមិនទទួលបានការធានារ៉ាប់រងក្រោមកម្មវិធី Original Medicare នោះទេ។
អ្នកត្រូវតែចុះឈ្មោះក្នុង Medicare ដើម្បីចាប់ផ្តើមការធានារ៉ាប់រង។ ប្រសិនបើអ្នកមានអាយុ 65 ឆ្នាំ ឬចាស់ជាងនេះ អ្នកមានសិទ្ធិចុះឈ្មោះក្នុង Original Medicare។ មនុស្សមួយចំនួនដែលមានអាយុក្រោម 65 ឆ្នាំ និងមានពិការភាពជាក់លាក់មួយចំនួន ក៏មានសិទ្ធិផងដែរ។
រយៈពេលចុះឈ្មោះដំបូង (IEP) មានរយៈពេល ប្រាំពីរខែ។ វាចាប់ផ្តើមបីខែ មុនខែដែលអ្នកមានអាយុគ្រប់ 65 ឆ្នាំ។ វាបញ្ចប់ក្នុងរយៈពេលបីខែ បន្ទាប់ពីអ្នកឈានចូលអាយុ 65 ឆ្នាំ។ លក្ខខណ្ឌនេះអនុវត្តចំពោះអ្នក មិនថា អ្នកចូលនិវត្តន៍នៅអាយុ 65 ឆ្នាំ ឬអ្នកបានចុះឈ្មោះក្នុងកម្មវិធី Covered California នោះទេ។
ក្នុងអំឡុងរយៈពេលចុះឈ្មោះដំបូង (IEP) អ្នកអាចជ្រើសរើសជម្រើសបន្ថែមទៀតសម្រាប់ការធានារ៉ាប់រង Medicare របស់អ្នក។
- រួមបញ្ចូលគម្រោងរបស់អ្នកជាមួយ គម្រោង Medicare Advantage (ផ្នែក C)។
- ជ្រើសរើសគម្រោងធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា (ផ្នែក D) ។
- បន្ថែមគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare
Covered California
ប្រសិនបើអ្នកទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋ California អ្នកអាចលែងមានសិទ្ធិទទួលជំនួយនោះ នៅពេលអ្នកមានសិទ្ធិទទួលបានកម្មវិធី Medicare។1 ហើយប្រសិនបើអ្នកនៅតែបន្តទទួលជំនួយហិរញ្ញផ្នែកវត្ថុបន្ទាប់ពីពេលនោះ អ្នកអាចត្រូវសងប្រាក់មួយផ្នែក ឬទាំងអស់វិញ។
ការពិភាក្សាអំពីជម្រើសរបស់អ្នក គឺមានសារៈសំខាន់។ សូមទូរសព្ទទៅទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (855) 203-3874* ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសរបស់អ្នក។
របៀបចុះឈ្មោះចូលរួមក្នុងកម្មវិធី Original Medicare
ទូរសព្ទទៅរបបសន្តិសុខសង្គម តាមរយៈលេខ (800) 772-1213ពីម៉ោង 8 ព្រឹក ដល់ម៉ោង 7 យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅ 1-(800) 325-0778។ អ្នកក៏អាចចូលទៅកាន់ការិយាល័យរបបសន្តិសុខសង្គមក្នុងតំបន់របស់អ្នកផងដែរ។
ប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពតាមរយៈនិយោជករបស់អ្នក ឬនិយោជករបស់ប្តីឬប្រពន្ធរបស់អ្នក សូមពិនិត្យមើលជម្រើសរបស់អ្នកមុនពេលចុះឈ្មោះសម្រាប់ផ្នែក B។ អាស្រ័យលើការរ៉ាប់រងរបស់អ្នក អ្នកប្រហែលជាមិនត្រូវការផ្នែក B ទេ ហើយអាចជៀសវាងការបង់ថ្លៃបង់ធានារ៉ាប់រងប្រចាំខែ។ សូមស្នើសុំជំនួយពីអ្នកគ្រប់គ្រងអត្ថប្រយោជន៍របស់អ្នក ឬតំណាងផ្នែកធនធានមនុស្ស (HR) ដើម្បីជួយអ្នកជ្រើសរើសជម្រើសដែលសមស្របសម្រាប់អ្នក។ ឬសូមទូរសព្ទទៅ Blue Shield of California ដោយឥតគិតថ្លៃតាមលេខ (855) 203-3874*។ យើងខ្ញុំនៅទីនេះ ដើម្បីជួយដល់អ្នក។
ទទួលបានព័ត៌មានបន្ថែម
ទទួលបានការណែនាំ Medicare ដោយឥតគិតថ្លៃ ដើម្បីយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។
ស្វែងយល់អំពីរបៀបចុះឈ្មោះចូលគម្រោង Medicare លើសពីរយៈពេលចុះឈ្មោះដំបូង (IEP)។
ទទួលបានចម្លើយចំពោះសំណួរដែលសួរគេញឹកញាប់បំផុតរបស់យើងអំពី Medicare។
1 មានករណីលើកលែងមួយ៖ ប្រសិនបើអ្នកត្រូវបង់ថ្លៃធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងក្រោមកម្មវិធី Medicare ផ្នែក A ហើយអ្នកមិនទាន់បានចុះឈ្មោះក្នុងកម្មវិធីនេះទេ អ្នកអាចមានសិទ្ធិបន្តទទួលបានការធានារ៉ាប់រងក្រោមកម្មវិធី Covered California ជំនួសវិញ និងរក្សាជំនួយហិរញ្ញវត្ថុរបស់អ្នកដដែល។ សូមទូរសព្ទទៅកម្មវិធី Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227 ដើម្បីទទួលបានព័ត៌មានបន្ថែម។ អ្នកប្រើប្រាស់ខ្សែទូរសព្ទតភ្ជាប់ TTY អាចទូរសព្ទទៅលេខ 1-877-486-2048 បាន 24 ម៉ោងក្នុងមួយថ្ងៃប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ លើកលែងតែថ្ងៃឈប់សម្រាក។
Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។
Y0118_26_141B1_M Accepted 10062026
H2819_26_141B1_M Accepted 10062026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/07/2026