Skip to content

កម្មវិធី Medicare គឺជាកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាលសហព័ន្ធ សម្រាប់មនុស្សដែលមានអាយុ 65 ឆ្នាំឡើងទៅ។ កម្មវិធី Medicare ក៏ធានារ៉ាប់រងដល់មនុស្សវ័យក្មេងមួយចំនួនដែលមានពិការភាពជាក់លាក់ និងអ្នកដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD) ផងដែរ។ កម្មវិធី Medicare មានបួនផ្នែក៖ ការធានារ៉ាប់រងមន្ទីរពេទ្យ (ផ្នែក A), ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ (ផ្នែក B), Medicare Advantage (ផ្នែក C) និងគម្រោងឱសថតាមវេជ្ជបញ្ជា (ផ្នែក D)។ 

កម្មវិធី Medicare ផ្នែក A និងផ្នែក B រួមបញ្ចូលគ្នា គេហៅថា Original Medicare។ ផ្នែក C និងផ្នែក D ត្រូវបានបន្ថែម ដើម្បីជួយបំពេញចន្លោះខ្វះខាតនៃការធានារ៉ាប់រងរបស់ Original Medicare។

គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ដែលគេស្គាល់ផងដែរថា Medigap គឺជាគម្រោងធានារ៉ាប់រងឯកជន ដែលអាចជួយបង់ចំណាយលើការថែទាំសុខភាពដែល Original Medicare មិនបានបង់។ ឧទាហរណ៍ រួមមានការបង់រួម ការធានារ៉ាប់រងរួម និងប្រាក់កាត់កង។

 

Original Medicare៖ ធានារ៉ាប់រងលើមន្ទីរពេទ្យ និងផ្នែកវេជ្ជសាស្ត្រ

Original Medicare គឺជាកម្មវិធីនៃគម្រោងសុខភាពដែលគ្រប់គ្រងដោយសហព័ន្ធ និងបង់ថ្លៃទៅតាមសេវា។ កម្មវិធីនេះផ្តល់ជូនអ្នកដែលមានសិទ្ធិទទួលបាននូវការធានារ៉ាប់រង និងលទ្ធភាពទទួលសេវាពីវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀតដែលទទួលយកកម្មវិធី Medicare។ (ចំណាំ៖ ការគិតថ្លៃតាមសេវា គឺជាទម្រង់មួយនៃការធានារ៉ាប់រងសុខភាព ដែលអ្នកផ្តល់សេវាទទួលបានការទូទាត់សងតាមអត្រាដែលបានកំណត់សម្រាប់សេវានីមួយៗដែលពួកគេផ្តល់។)

Original Medicare រួមមានពីរផ្នែក៖ ផ្នែក A (ការធានារ៉ាប់រងមន្ទីរពេទ្យ) ធានារ៉ាប់រងលើសេវាដូចជា ការថែទាំនៅមណ្ឌលថែទាំដែលមានបុគ្គលិកជំនាញ ឬការថែទាំអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ផ្នែក B (ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ) ជួយបង់ថ្លៃសម្រាប់សេវារបស់វេជ្ជបណ្ឌិត ការថែទាំអ្នកជំងឺឥតដេកពេទ្យ ឬបរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ។ មនុស្សភាគច្រើនបានចុះឈ្មោះក្នុងកម្មវិធី Medicare ផ្នែក A ដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវចុះឈ្មោះសម្រាប់ផ្នែក B ដោយខ្លួនឯង។

Medicare ផ្នែក A៖ ការធានារ៉ាប់រងសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កម្មវិធី Medicare ផ្នែក A បង់ថ្លៃសម្រាប់សេវាដែលទទួលបាននៅមន្ទីរពេទ្យ ឬនៅកន្លែងផ្តល់សេវាថែទាំរយៈពេលវែង៖

  • សេវា និងការថែទាំអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
  • ការថែទាំនៅមណ្ឌលថែទាំដែលមានបុគ្គលិកជំនាញ
  • ការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ
  • សេវាថែទាំនៅផ្ទះ (បន្ទាប់ពីការសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ)
  • ការប្តូរសរីរាង្គ

 

Medicare ផ្នែក B៖ ការធានារ៉ាប់រងសម្រាប់សេវាវេជ្ជសាស្ត្រ

កម្មវិធី Medicare ផ្នែក B បង់ថ្លៃសម្រាប់ការថែទាំអ្នកជំងឺឥតដេកពេទ្យ សេវារបស់វេជ្ជបណ្ឌិត សម្ភារៈវេជ្ជសាស្ត្រ និងសេវាបង្ការជំងឺ៖

  • ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត
  • សេវាអ្នកជំងឺឥតដេកពេទ្យ ការវះកាត់ ការព្យាបាលដោយចលនា ការព្យាបាលការនិយាយ និងការព្យាបាលដោយសកម្មភាពប្រចាំថ្ងៃ
  • សេវារថយន្តសង្គ្រោះបន្ទាន់
  • សេវាថែទាំតាមផ្ទះ (មិនបន្ទាប់ពីការស្នាក់នៅសម្រាប់ជំងឺធ្ងន់ធ្ងរ)
  • ការធ្វើតេស្តវេជ្ជសាស្ដ្រ និងមន្ទីរពិសោធន៍
  • បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រ
  • សេវាថែទាំបង្ការ ការថតពិនិត្យសុដន់ដោយម៉ាម៉ូក្រាម និងការធ្វើតេស្ត Pap
Medicare ផ្នែក C៖ គម្រោង Medicare Advantage

គម្រោង Medicare Advantage រួមបញ្ចូលការធានារ៉ាប់រងទាំងអស់ដែលកម្មវិធី Medicare ផ្នែក A និងផ្នែក B ធានារ៉ាប់រង។ បន្ទាប់មក គម្រោងទាំងនេះបន្ថែមការធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍ផ្សេងៗ ដូចជាសេវាថែទាំភ្នែក ការស្តាប់ ធ្មេញ និងកម្មវិធីលើកកម្ពស់សុខភាព។ គម្រោងភាគច្រើនរួមបញ្ចូលការធានារ៉ាប់រងសម្រាប់ឱសថមានវេជ្ជបញ្ជា (ផ្នែក D)។ គម្រោងទាំងនេះ គេស្គាល់ថា ជាគម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage (MA-PD)។ មានតែក្រុមហ៊ុនឯកជនដែលទទួលបានការយល់ព្រមពីកម្មវិធី Medicare ប៉ុណ្ណោះដែលអាចផ្តល់គម្រោងទាំងនេះបាន។

គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ

ប្រសិនបើអ្នកមានសិទ្ធិទទួលបានកម្មវិធី Medicare និង Medi-Cal នោះ គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (HMO D-SNP) គឺសមស្របសម្រាប់អ្នក។ D-SNPs ផ្តល់ការធានារ៉ាប់រង Medicare ផ្នែក C, Medicare ផ្នែក D និង Medi-Cal ក្រោមគម្រោងតែមួយ។ គម្រោងទាំងនេះ ក៏អាចជួយកាត់បន្ថយចំណាយរបស់អ្នក ផ្តល់អត្ថប្រយោជន៍បន្ថែម និងជួយឱ្យការធានារ៉ាប់រង Medicare និង Medi-Cal របស់អ្នកដំណើរការរួមគ្នាបានកាន់តែល្អ។ 

ស្វែងយល់អំពី Medicare ផ្នែក D គម្រោងឱសថតាមវេជ្ជបញ្ជា

កម្មវិធី Medicare ផ្នែក D ផ្តល់ការធានារ៉ាប់រងដាច់ដោយឡែកសម្រាប់ឱសថមានវេជ្ជបញ្ជារបស់អ្នក។ អ្នកអាចជ្រើសរើសការធានារ៉ាប់រងដាច់ដោយឡែកនេះ ដែលអាចប្រើរួមគ្នាបានយ៉ាងសមស្របជាមួយគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ឬជ្រើសរើសឱ្យការធានារ៉ាប់រងនេះបញ្ចូលរួមក្នុងគម្រោង Medicare Advantage-ឱសថមានវេជ្ជបញ្ជា (MA-PD)។ ជម្រើសណាមួយក្នុងចំណោមជម្រើសទាំងពីរ អាចជួយរ៉ាប់រងចំណាយលើឱសថមានវេជ្ជបញ្ជារបស់អ្នក។

គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare (Medigap)

ប្រសិនបើមានសិទ្ធិ  អ្នកអាចទទួលបានការធានារ៉ាប់រងសុខភាពតាមរយៈ Original Medicare។ ទោះជាយ៉ាងណា Original Medicare មិនរ៉ាប់រងលើចំណាយសម្រាប់ការថែទាំសុខភាពទាំងអស់នោះទេ។ គម្រោង ធានារ៉ាប់រងបំពេញបន្ថែម Medicare ឬ Medigap អាចជួយអ្នកបង់ថ្លៃសេវា និងអត្ថប្រយោជន៍បន្ថែម រួមទាំងការបង់រួម ការធានារ៉ាប់រងរួម និងប្រាក់កាត់កងមួយចំនួន។

ជម្រើសក្នុងគម្រោង Medicare


ការធានារ៉ាប់រងពេញលេញ
Original Medicare  +  គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare +  គម្រោងឱសថតាមវេជ្ជបញ្ជា

ផ្នែក A (មន្ទីរពេទ្យ)

ផ្នែក B (វេជ្ជសាស្ត្រ)

ចំណាយបង់មុន ការបង់ប្រាក់រួម និងច្រើនទៀត

ការធានារ៉ាប់រងជាជម្រើសសម្រាប់សេវាធ្មេញ និងសេវាថែទាំភ្នែក

ផ្នែក D (ឱសថ)
ឬ

ការធានារ៉ាប់រងពេញលេញ
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage
ផ្នែក C (មន្ទីរពេទ្យ វេជ្ជសាស្ត្រ) ជម្រើសក្នុងគម្រោងសុខភាពធ្មេញ អត្ថប្រយោជន៍បន្ថែម ផ្នែក D (ឱសថ)
ឬ

ការធានារ៉ាប់រងពេញលេញ
គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ

គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage

ផ្នែក C (មន្ទីរពេទ្យ វេជ្ជសាស្រ្ត)

ផ្នែក D (ឱសថ)

Medi-Cal

សិទ្ធិទទួលបាន

អ្នកនឹងមានសិទ្ធិទទួលការធានារ៉ាប់រងពីកម្មវិធី Medicare នៅពេលអ្នកមានអាយុ 65 ឆ្នាំ។ មនុស្សដែលមានអាយុតិចជាងនេះ និងមានពិការភាព ឬជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ក៏អាចមានសិទ្ធិផងដែរ។ សម្រាប់អ្នកដែលមានអាយុក្រោម 65 ឆ្នាំ និងមានសំណួរអំពីលក្ខខណ្ឌមានសិទ្ធិទទួលបាន សូមចូលទៅកាន់ Medicare.gov។

ច្បាប់ស្តីពីលក្ខខណ្ឌមានសិទ្ធិទទួលបានកម្មវិធី Medicare គឺដូចគ្នាសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែរយៈពេលចុះឈ្មោះអាចខុសគ្នា។ រយៈពេលប្រាំពីរខែរបស់អ្នកសម្រាប់ចុះឈ្មោះ ចាប់ផ្តើមបីខែ មុនខែដែលអ្នកមានអាយុ 65 ឆ្នាំ។ វាបញ្ចប់ក្នុងរយៈពេលបីខែ បន្ទាប់ពីអ្នកឈានចូលអាយុ 65 ឆ្នាំ។ 

តើកម្មវិធី Medicare មានតម្លៃប៉ុន្មាន?

មនុស្សភាគច្រើនបង់បុព្វលាភប្រចាំខែ និងថ្លៃសេវា នៅពេលពួកគេទទួលការថែទាំ។ មានចំណាយចេញពីហោប៉ៅខ្លួនឯងជាច្រើនប្រភេទដែលពាក់ព័ន្ធនឹងកម្មវិធី Medicare ផ្នែក A, B, C និង D។ វាជារឿងសំខាន់ដែលត្រូវយល់អំពីថ្លៃចំណាយ និងការធានារ៉ាប់រង ដើម្បីឱ្យអ្នកអាចជ្រើសរើសគម្រោងដែលសមស្របបំផុតសម្រាប់អ្នក។

ស្វែងរកគម្រោង Medicare នៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

ទទួលបានព័ត៌មានបន្ថែម

ទាក់ទងមកយើងខ្ញុំ

ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ ទូរសព្ទទៅកាន់ទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (800) 260-9607* (TTY: 711) ឬកក់ការណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។

ចូលរួមកម្មវិធី Medicare

ចូលរួមសិក្ខាសាលាឥតគិតថ្លៃដោយផ្ទាល់ ឬតាមអនឡាញ ដើម្បីស្វែងយល់បន្ថែមអំពី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។ 

ទាញយកកូនសៀវភៅដោយឥតគិតថ្លៃ†

ទទួលបានសៀវភៅណែនាំអំពីកម្មវិធី Medicare ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់អំពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។  

Y0118_26_141B1_M Accepted 10062026 
H2819_26_141B1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/06/2026