Skip to content

គម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញរបស់ Medicare

កម្មវិធី Original Medicare មិនធានារ៉ាប់រងលើការថែទាំសុខភាពមាត់ធ្មេញបង្ការទេ ប៉ុន្តែ Blue Shield មានការធានារ៉ាប់រងសម្រាប់អ្នក។ ស្វែងយល់ពីជម្រើសសុខភាពមាត់ធ្មេញរបស់យើង ដើម្បីស្វែងរកការធានារ៉ាប់រងដែលសមស្របសម្រាប់អ្នក។ សូមទូរសព្ទមកថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែម (888) 273-4546*.

 

គម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញរបស់ Medicare Advantage

គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage ជាច្រើនរបស់យើងរួមបញ្ចូលការធានារ៉ាប់រងសុខភាពមាត់ធ្មេញ ដែលកម្មវិធី Original Medicare មិនធានារ៉ាប់រង។ ដោយមិនមានការគិតថ្លៃបង់ធានារ៉ាប់រងបន្ថែម អ្នកអាចទទួលបានសេវាផ្សេងៗ ដូចជាការពិនិត្យសុខភាពជាប្រចាំ ការសម្អាតធ្មេញ ការថតកាំរស្មីអ៊ិច ការប៉ះធ្មេញ ការស្រោបធ្មេញ ធ្មេញជំនួស និងសេវាជាច្រើនទៀត។ សម្រាប់ការចំណាយបន្ថែម អ្នកអាចនឹងអាចបន្ថែមការធានារ៉ាប់រងធ្មេញកាន់តែច្រើន ជាមួយនឹងគម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញ HMO ឬគម្រោងប្រើប្រាស់តែក្នុងបណ្តាញប៉ុណ្ណោះ (INO) បំពេញបន្ថែមជាជម្រើសរបស់យើងណាមួយ។

 

អត្ថប្រយោជន៍ធ្មេញនៃគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ

គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីររបស់ Blue Shield ផ្តល់អត្ថប្រយោជន៍ធ្មេញដោយមិនគិតថ្លៃបន្ថែម ដែលដំណើរការយ៉ាងរលូនជាមួយការធានារ៉ាប់រងធ្មេញ Medi-Cal របស់អ្នក ដើម្បីបន្ថែមតម្លៃ និងភាពងាយស្រួល។ 

 

គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare សម្រាប់សេវាធ្មេញ

Blue Shield មានផ្តល់គម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញ PPO ដែលមានតម្លៃសមរម្យចំនួនពីរ។ បន្ថែមពីនេះ នៅពេលអ្នកចុះឈ្មោះចូលរួមក្នុងគម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញ ក្នុងពេលដំណាលគ្នាជាមួយគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare របស់អ្នក អ្នកនឹងសន្សំបាន $3 ក្នុងមួយខែពីលើតម្លៃដែលបានចុះបញ្ជី សម្រាប់រយៈពេលប្រាំមួយខែដំបូង។

 

ស្វែងរកគ្រូពេទ្យធ្មេញ

ជាមួយនឹងគម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញរបស់គម្រោង Blue Shield អ្នកនឹងអាចទទួលបានសេវាពីបណ្តាញធ្មេញដ៏ធំបំផុតមួយនៅក្នុងរដ្ឋ California។ ប្រើជំនួយ Find a Doctor (ស្វែងរកវេជ្ជបណ្ឌិត) របស់យើង ដើម្បីកំណត់ទីតាំងអ្នកផ្តល់សេវាដោយងាយស្រួល ឬពិនិត្យមើលថា តើពេទ្យធ្មេញបច្ចុប្បន្នរបស់អ្នកស្ថិតនៅក្នុងបណ្តាញដែរឬទេ។

 

Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។  

Y0118_26_141D1_M Accepted 10062026
H2819_26_141D1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/06/2026