Skip to content

ត្រៀមខ្លួន ដើម្បីចុះឈ្មោះចូលក្នុង Medicare

ប្រសិនបើអ្នកកំពុងពិចារណាលើគម្រោង Medicare របស់ Blue Shield of California យើងនៅទីនេះដើម្បីជួយធ្វើឱ្យដំណើរការនេះសាមញ្ញ។ ហើយប្រសិនបើអ្នកនៅតែត្រូវការចុះឈ្មោះក្នុង Original Medicare (Medicare ដើម) យើងអាចណែនាំអ្នកតាមជំហានបន្ទាប់។

របៀបចុះឈ្មោះ

គម្រោង Blue Shield Medicare មានផ្តល់ជូនសម្រាប់អ្នកដែលបានចុះឈ្មោះក្នុងកម្មវិធី Original Medicare ((ផ្នែក A និង B)។

‎1. ចុះឈ្មោះក្នុងកម្មវិធី Original Medicare (Medicare ដើម)

សូមទូរសព្ទទៅរបបសន្តិសុខសង្គមតាមរយៈលេខ(800) 772-1213ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 7 យប់ ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក (PT) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ អ្នកប្រើប្រាស់ TTY គួរទូរសព្ទទៅលេខ (800) 325-0778។ អ្នកក៏អាចចូលទៅកាន់ការិយាល័យរបបសន្តិសុខសង្គមក្នុងតំបន់របស់អ្នកផងដែរ។

ប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពតាមរយៈនិយោជករបស់អ្នក ឬនិយោជករបស់ប្តីឬប្រពន្ធរបស់អ្នក សូមពិនិត្យមើលជម្រើសរបស់អ្នកមុនពេលចុះឈ្មោះសម្រាប់ផ្នែក B។ អាស្រ័យលើការរ៉ាប់រងរបស់អ្នក អ្នកប្រហែលជាមិនត្រូវការផ្នែក B ទេ ហើយអាចជៀសវាងការបង់ថ្លៃបង់ធានារ៉ាប់រងប្រចាំខែ។ ស្នើសុំអ្នកគ្រប់គ្រងអត្ថប្រយោជន៍របស់អ្នក ឬអ្នកតំណាងធនធានមនុស្ស (Human Resource, HR) សម្រាប់ជំនួយក្នុងការជ្រើសរើសជម្រើសស័ក្ដិសមសម្រាប់អ្នក។ ឬទូរសព្ទទៅគម្រោង Blue Shield of California ដោយឥតគិតថ្លៃតាមរយៈលេខ (855) 900-5901*។ យើងខ្ញុំនៅទីនេះ ដើម្បីជួយដល់អ្នក។

កម្មវិធី Original Medicare (Medicare ដើម) មិនរ៉ាប់រងលើថ្លៃចំណាយផ្នែកវេជ្ជសាស្រ្តទាំងអស់នោះទេ។ នោះហើយជាមូលហេតុដែលមនុស្សជាច្រើនជ្រើសរើសចុះឈ្មោះចូលក្នុង Medicare Advantage Plan ឬទទួលបានការរ៉ាប់រងបន្ថែម ដើម្បីជួយកាត់បន្ថយតម្លៃចេញពីហោប៉ៅរបស់ពួកគេ។

‎2. ប្រៀបធៀបគម្រោង Blue Shield Medicare

របៀបស្វែងរកគម្រោង Blue Shield Medicare

បញ្ចូលលេខកូដប្រៃសណីយ៍របស់អ្នក ដើម្បីមើលគម្រោង Blue Shield Medicare Advantage គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare និងគម្រោងឱសថតាមវេជ្ជបញ្ជា Medicare ដែលមានផ្តល់ជូននៅក្នុងតំបន់របស់អ្នក។

 ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.
‎3. ចុះឈ្មោះ

អ្វីដែលអ្នកត្រូវរៀបចំ មុនពេលអ្នកចុះឈ្មោះ៖

  • ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក
  • ព័ត៌មានលម្អិតអំពីការរ៉ាប់រងបច្ចុប្បន្នរបស់អ្នក
  • កំណត់ត្រាសុខភាពរបស់អ្នក
  • ព័ត៌មានហិរញ្ញវត្ថុជាមូលដ្ឋាន
  • កំណត់ថា តើអ្នកចង់ដាក់ពាក្យស្នើសុំជំនួយបន្ថែម (Extra Help) ឬកម្មវិធីសន្សំប្រាក់ Medicare ដែរឬទេ។
តើខ្ញុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការចុះឈ្មោះក្នុងកម្មវិធី Medicare ដើមនៅពេលណា?
កំពុងឈានចូលអាយុ 65 ឆ្នាំ

ចុះឈ្មោះក្នុងអំឡុងរយៈពេលការចុះឈ្មោះដំបូង (Initial Enrollment Period, IEP)របស់អ្នក។ រយៈពេលនេះចាប់ផ្តើមបីខែមុនថ្ងៃខួបកំណើតអាយុ 65 ឆ្នាំរបស់អ្នក រួមបញ្ចូលទាំងខែកំណើតរបស់អ្នក និងបញ្ចប់បីខែបន្ទាប់។

ចូលនិវត្តន៍បន្ទាប់ពីអាយុ 65 ឆ្នាំ

អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់រយៈពេលការចុះឈ្មោះពិសេស។ ជាទូទៅ រយៈពេលនេះចាប់ផ្តើមនៅពេលដែលការរ៉ាប់រងការងាររបស់អ្នកបញ្ចប់។

អ្នកឈានចូលអាយុ 65 ឆ្នាំ ប៉ុន្តែមិនទាន់ចូលនិវត្តន៍មែនទេ?

អ្នកអាចបន្តរក្សាការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកដែលអ្នកមានស្រាប់ ឬប្តូរទៅប្រើគម្រោង Medicare។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរ អ្នកត្រូវតែចុះឈ្មោះក្នុងអំឡុងរយៈពេលការចុះឈ្មោះដំបូង។  

ពេលវេលាត្រូវចុះឈ្មោះក្នុង Medicare

តើខ្ញុំនឹងត្រូវបានចុះឈ្មោះចូលក្នុង Medicare ដោយស្វ័យប្រវត្តិនៅពេលខ្ញុំឈានចូលអាយុ 65 ឆ្នាំដែរឬទេ?

ប្រសិនបើអ្នកកំពុងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅអាយុ 65 ឆ្នាំ អ្នកនឹងត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុង Medicare ផ្នែក A និង B ដែលគេស្គាល់ផងដែរថា ជា Original Medicare (Medicare ដើម)។

ប្រសិនបើអ្នកមិនទាន់ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ហើយត្រូវការចុះឈ្មោះ សូមទូរសព្ទទៅរបបសន្តិសុខសង្គមតាមរយៈលេខ (800) 772-1213ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 7 យប់ តាមម៉ោងនៅតំបន់ប៉ាស៊ីហ្វិក (PT) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅលេខ (800) 325-0778។ ឬទៅកាន់ការិយាល័យរបបសន្តិសុខសង្គមក្នុងតំបន់របស់អ្នក។
 

ជៀសវាងការពិន័យយឺតយ៉ាវនៅពេលចុះឈ្មោះក្នុង Medicare ផ្នែក B៖

នៅពេលអ្នកចូលនិវត្តន៍ អ្នកនឹងមានពេលមានកំណត់ ដើម្បីចុះឈ្មោះសម្រាប់ការរ៉ាប់រង Medicare ផ្នែក B ដោយមិនទទួលពិន័យការចុះឈ្មោះយឺត។ នេះគឺជាវិធីដើម្បីជៀសវាងការទទួលរងការពិន័យ៖

  • ចុះឈ្មោះក្នុង Medicare ផ្នែក B ក្នុងអំឡុងរយៈពេលការចុះឈ្មោះដំបូងរបស់អ្នក
  • ប្រសិនបើអ្នកមានការរ៉ាប់រងពីនិយោជក សូមបញ្ជាក់ថា វាមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាការរ៉ាប់រងគួរទុកចិត្តបានសម្រាប់ Medicare ផ្នែក B
  • ប្រសិនបើអ្នកកំពុងបាត់បង់ការរ៉ាប់រង សូមចុះឈ្មោះក្នុងអំឡុងរយៈពេលការចុះឈ្មោះពិសេសរបស់អ្នក

ស្វែងយល់បន្ថែមអំពីការពិន័យការចុះឈ្មោះក្នុង Medicare នៅលើ Medicare.gov

របៀបចុះឈ្មោះចូល Medicare លើសពីរយៈពេលចុះឈ្មោះដំបូង (IEP)

ស្វែងយល់អំពីការចុះឈ្មោះក្នុង Original Medicare (Medicare ដើម) និងគម្រោង Medicare ផ្សេងទៀត រួមទាំង Medicare Advantage គម្រោងឱសថមានវេជ្ជបញ្ជា និងគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare។ ស្វែងយល់អំពី និងប្រៀបធៀបរវាងគម្រោង។
 

រយៈពេលការចុះឈ្មោះប្រចាំឆ្នាំ (Annual Enrollment Period, AEP)


AEP គឺជាពេលវេលាដែលអ្នកអាចធ្វើការផ្លាស់ប្តូរចំពោះការរ៉ាប់រង Medicare ដែលមានស្រាប់របស់អ្នកជារៀងរាល់ឆ្នាំ។

  • AEP បានបើកជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 7 ខែធ្នូ
  • អ្នកអាចផ្លាស់ប្តូរការធានារ៉ាប់រង Medicare របស់អ្នក។ ឧទាហរណ៍ ការផ្លាស់ប្តូរទៅគម្រោង Medicare Advantage ឬគម្រោង Medicare Supplement
  • អ្នកអាចចុះឈ្មោះក្នុង Medicare ក្នុងអំឡុងពេល AEP ប៉ុន្តែអ្នកអាចត្រូវបានគិតថ្លៃពិន័យចំពោះការខកខាន IEP របស់អ្នក
  • ការផ្លាស់ប្តូរដែលអ្នកធ្វើក្នុងអំឡុងពេល AEP នឹងចូលជាធរមាននៅថ្ងៃទី 1 ខែមករាឆ្នាំបន្ទាប់។

រយៈពេលការចុះឈ្មោះពិសេស (SEP)

រយៈពេលការចុះឈ្មោះពិសេសរបស់ Medicare (Medicare Special Enrollment Period, SEP) មិនចាប់ផ្តើមនៅកាលបរិច្ឆេទតាមប្រតិទិនជាក់លាក់ណាមួយឡើយ។ ផ្ទុយទៅវិញ វាចាប់ផ្តើមនៅពេលដែលអ្នកមានព្រឹត្តិការណ៍ជីវិតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចជាការបាត់បង់ការរ៉ាប់រងសុខភាពដែលឧបត្ថម្ភដោយនិយោជក ការផ្លាស់ទីទៅអាសយដ្ឋានថ្មី ឬមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីជំនួយបន្ថែម។

  • SEP ចាប់ផ្តើមនៅខែបន្ទាប់ពីក្រុម និយោជក ការរ៉ាប់រងសហជីព ឬការងាររបស់អ្នកបញ្ចប់
  • ព្រឹត្តិការណ៍ជីវិត និងកាលៈទេសៈរបស់អ្នកអាចកំណត់ថា តើការផ្លាស់ប្តូរបែបណាដែលអ្នកអាចធ្វើបានក្នុងអំឡុងពេល SEP របស់អ្នក និងរយៈពេលដែលវាមានរយៈពេល។ ទទួលបានព័ត៌មានលម្អិតអំពី SEP នៅលើ Medicare.gov
  • ប្រសិនបើអ្នកចុះឈ្មោះក្នុង Medicare ក្នុងអំឡុងពេល SEP អ្នកមិនចាំបាច់បង់ប្រាក់ពិន័យទៅលើការចុះឈ្មោះយឺតយ៉ាវនោះទេ

រយៈពេលបើកចំហសម្រាប់ការចុះឈ្មោះក្នុងគម្រោង Medicare Advantage (MA-OEP)

ប្រសិនបើបច្ចុប្បន្នអ្នកបានចុះឈ្មោះក្នុងគម្រោង Medicare Advantage អ្នកអាចប្តូរទៅកម្មវិធី Original Medicare គម្រោងឱសថតាមវេជ្ជបញ្ជា ឬគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ក្នុងអំឡុងពេលចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែមីនា ជារៀងរាល់ឆ្នាំ។

  • ការធានារ៉ាប់រងចាប់ផ្តើមមានសុពលភាពនៅថ្ងៃទី 1 នៃខែបន្ទាប់ពីអ្នកបានចុះឈ្មោះ
  • អ្នកអាចនឹងត្រូវបង់ថ្លៃផាកពិន័យ ដោយសារការខកខានមិនបានចុះឈ្មោះក្នុងអំឡុងរយៈពេលចុះឈ្មោះដំបូង (IEP) របស់អ្នក។
ជំនួយ Medicare ឥតគិតថ្លៃនៅរដ្ឋ California
ការប្រឹក្សាយោបល់ Medicare ឥតគិតថ្លៃរបស់កម្មវិធីប្រឹក្សាការធានារ៉ាប់រងសុខភាព និងការគាំពារ (Health Insurance Counseling & Advocacy Program, HICAP) រដ្ឋកាលីហ្វ័រញ៉ា
  • HICAP (កម្មវិធីប្រឹក្សា និងតស៊ូមតិអំពីការធានារ៉ាប់រងសុខភាព) គឺជាសេវាផ្តល់ប្រឹក្សាអំពីកម្មវិធី Medicare ដោយឥតគិតថ្លៃ និងមិនលម្អៀង ដែលទទួលបានមូលនិធិពីរដ្ឋ California។
  • អ្នកស្ម័គ្រចិត្តរបស់កម្មវិធី HICAP អាចជួយអ្នកឱ្យយល់អំពីជម្រើសនានានៃកម្មវិធី Medicare របស់អ្នក ប្រៀបធៀបគម្រោងធានារ៉ាប់រង និងដោះស្រាយបញ្ហាទាក់ទងនឹងការចេញវិក្កយបត្រ។
កម្មវិធីសន្សំប្រាក់ Medicare របស់រដ្ឋ California
  • ប្រសិនបើអ្នកមានប្រាក់ចំណូល និងធនធានហិរញ្ញវត្ថុមានកម្រិត កម្មវិធីសន្សំប្រាក់ Medicare របស់រដ្ឋ California អាចជួយបង់ថ្លៃបុព្វលាភធានារ៉ាប់រង ប្រាក់កាត់កង និងការបង់រួមរបស់កម្មវិធី Medicare សម្រាប់អ្នក។
  • អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ជំនួយបន្ថែម (ប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានប្រាក់ចំណូលទាប) ដើម្បីកាត់បន្ថយថ្លៃចំណាយផ្នែក D។
សំណួរដែលគេសួរញឹកញាប់
តើអ្វីជាភាពខុសគ្នារវាងរយៈពេលការចុះឈ្មោះដំបូង និងរយៈពេលការចុះឈ្មោះប្រចាំឆ្នាំ?
តើខ្ញុំមានពេលប៉ុន្មានដើម្បីចុះឈ្មោះចូលក្នុង Medicare បន្ទាប់ពីបាត់បង់ការរ៉ាប់រងពីនិយោជក?
តើមានអ្វីកើតឡើងចំពោះប្តីឬប្រពន្ធ និង/ឬការរ៉ាប់រងអ្នកនៅក្នុងបន្ទុករបស់ខ្ញុំ ប្រសិនបើខ្ញុំចុះឈ្មោះក្នុង Medicare?
តើខ្ញុំអាចចុះឈ្មោះក្នុង Medicare ខណៈពេលដែលខ្ញុំកំពុងស្ថិតក្រោមការធានារ៉ាប់រងតាមច្បាប់ស្តីពីការសម្របសម្រួលថវិកាទូទៅដែលបានបង្រួបបង្រួម (Consolidated Omnibus Budget Reconciliation Act, COBRA) បានដែរឬទេ?
ស្វែងយល់បន្ថែម មុនពេលអ្នកចុះឈ្មោះ
ទាញយកកូនសៀវភៅដោយឥតគិតថ្លៃ†

សូមទទួលយកឯកសារមួយច្បាប់ដោយឥតគិតថ្លៃនៃ ការណែនាំផ្លូវរបស់អ្នកទៅកាន់ការធានារ៉ាប់រងរបស់កម្មវិធី Medicare។

មើលវីដេអូព័ត៌មាន

ស្វែងយល់អំពី Medicare និងជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

ចូលរួមព្រឹត្តិការណ៍ Medicare
 

ចូលរួមព្រឹត្តិការណ៍ Medicare ផ្ទាល់នៅក្នុងតំបន់របស់អ្នក ឬសិក្ខាសាលាអនឡាញដើម្បីស្វែងយល់បន្ថែម។

ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

 

1 អ្នកដាក់ពាក្យសុំអាចនឹងត្រូវស្ថិតក្រោមការវាយតម្លៃសុខភាព។ សូមមើលការណែនាំអំពីការទទួលយកដែលបានធានា។

Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។

 

 

 

 

YY0118_26_154B1_M Accepted 10062026
H2819_26_154B1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/07/2026