ការផ្លាស់ប្តូរគម្រោង Medicare របស់អ្នក
ការផ្លាស់ប្តូរគម្រោង Medicare អាចមានភាពស្មុគស្មាញ ហើយយើងចង់ធ្វើឱ្យវាមានភាពងាយស្រួលជាងមុន។ វិធាន និងកាលបរិច្ឆេទអាចមានភាពខុសៗគ្នា អាស្រ័យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ និងគម្រោង ដែលអ្នកចង់ផ្លាស់ប្តូរទៅ។ ខាងក្រោមនេះ គឺជាករណីនៃការផ្លាស់ប្តូរគម្រោងទូទៅមួយចំនួន ដើម្បីឱ្យអ្នកចាប់ផ្តើម។ ប៉ុន្តែសូមចងចាំថា អ្នកមិនចាំបាច់ដោះស្រាយវាដោយខ្លួនឯងនោះទេ។ ក្រុមទីប្រឹក្សាគម្រោង Blue Shield Medicare ត្រៀមខ្លួនជានិច្ច និងរីករាយក្នុងការផ្តល់ជំនួយដល់អ្នក។
សូមទូរសព្ទមកពួកយើង តាមរយៈលេខ (844) 345-8052 (TTY: 711)* ដើម្បីភ្ជាប់ជាមួយទីប្រឹក្សា Blue Shield Medicare ឬ កក់ការណាត់ជួបតាមអនឡាញ តាមភាពងាយស្រួលរបស់អ្នក។
ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ស្វែងយល់អំពីពេលវេលានៃការចុះឈ្មោះក្នុង Medicare
មិនថា អ្នកកំពុងចុះឈ្មោះក្នុង Medicare ជាលើកដំបូង ឬកំពុងចង់ប្តូរគម្រោងនោះទេ ពេលវេលាគឺជារឿងសំខាន់។ យើងនៅទីនេះ ដើម្បីជួយអ្នកដឹងអ្វីដែលត្រូវធ្វើ និងវិធីជៀសវាងការពិន័យ។
តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីប្តូរពីគម្រោង Medicare មួយទៅគម្រោងមួយផ្សេងទៀត?
នេះគឺជាការពិនិត្យមើលទិដ្ឋភាពទូទៅលើស្ថានភាពនៃការផ្លាស់ប្តូរទូទៅមួយចំនួន។ ករណីរបស់អ្នកអាចនឹងមិនសមស្របទាំងស្រុង ឬមិនត្រូវទាល់តែសោះទៅនឹងករណីមួយក្នុងចំណោមករណីទាំងនេះ។ ចាប់ផ្តើមដោយការស្វែងយល់នៅលើគេហទំព័រ Medicare.gov។ សម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare សូមស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតតាមរយៈ ឯកសារណែនាំស្តីពីការធានាទទួលយកពាក្យសុំចុះឈ្មោះរបស់យើង ឬពិភាក្សាជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (844) 345-8052 (TTY: 711)* ដើម្បីទទួលបានព័ត៌មានបន្ថែម។
ពេលវេលាល្អបំផុត៖ រយៈពេលចុះឈ្មោះប្រចាំឆ្នាំ (AEP) (ចាប់ពីថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 7 ខែធ្នូ) ឬរយៈពេលបើកឱ្យចុះឈ្មោះក្នុងគម្រោង Medicare Advantage (MA-OEP) (ចាប់ពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែមីនា)។
អ្វីដែលអ្នកគួរដឹង៖
- ការត្រឡប់ទៅប្រើកម្មវិធី Original Medicare វិញ អនុញ្ញាតឱ្យអ្នកទទួលបានសេវាថែទាំសុខភាពពីវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យណាមួយនៅទូទាំងប្រទេសដែលទទួលយកកម្មវិធី Medicare ដោយមិនមានការរឹតត្បិតលើបណ្តាញអ្នកផ្តល់សេវាឡើយ។
- សូមចុះឈ្មោះក្នុងគម្រោង Medicare ផ្នែក D ដាច់ដោយឡែកបន្ថែម ដើម្បីទទួលបានការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា។
ពេលវេលា៖ ប្រសិនបើអ្នកកំពុងបញ្ចប់ការធានារ៉ាប់រងរបស់អ្នកដោយស្ម័គ្រចិត្ត អ្នកអាចដាក់ពាក្យស្នើសុំក្នុងរយៈពេលហុកសិប (60) ថ្ងៃ មុនកាលបរិច្ឆេទចូលជាធរមាននៃការបញ្ចប់ការធានារ៉ាប់រង ប៉ុន្តែមិនត្រូវលើសពីហុកសិបបី (63) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលការធានារ៉ាប់រងត្រូវបានបញ្ចប់ឡើយ។
តើនេះស្តាប់ទៅដូចជាស្ថានភាពរបស់អ្នកដែរឬទេ?
ក្នុងអំឡុងពេលនៃការចុះឈ្មោះដំបូងរយៈពេលប្រាំមួយខែរបស់អ្នកសម្រាប់ Medicare ផ្នែក A អ្នកបានចុះឈ្មោះចូលក្នុង Medicare Advantage Plan ឬក្នុងកម្មវិធីអ្នកផ្តល់សេវាថែទាំរួមបញ្ចូលទាំងអស់សម្រាប់មនុស្សចាស់ (Program of All-Inclusive Care for the Elderly, PACE)។ បន្ទាប់មក អ្នកបានលុបឈ្មោះចេញពីគម្រោង ឬកម្មវិធីក្នុងរយៈពេលដប់ពីរ (12) ខែចាប់ពីកាលបរិច្ឆេទប្រសិទ្ធិភាពនៃការចុះឈ្មោះនោះ។
អ្វីដែលអ្នកគួរដឹង៖
- ត្រូវប្រាកដថា បានបំពេញផ្នែកព័ត៌មានអំពីការធានារ៉ាប់រងបច្ចុប្បន្ន (រួមទាំងកាលបរិច្ឆេទបញ្ចប់) នៃពាក្យសុំគម្រោង Medicare Supplement ដែលបានចុះហត្ថលេខារបស់អ្នក។
- ដើម្បីពន្លឿនដំណើរការ សូមភ្ជាប់មកជាមួយនូវឯកសារភស្តុតាងបញ្ជាក់ពីការបញ្ចប់គម្រោងធានារ៉ាប់រង Medicare Advantage។
ពេលវេលាល្អបំផុត៖ រយៈពេលចុះឈ្មោះប្រចាំឆ្នាំ (AEP) (ចាប់ពីថ្ងៃទី 15 ខែតុលា ដល់ថ្ងៃទី 7 ខែធ្នូ) ឬក្នុងអំឡុងរយៈពេលចុះឈ្មោះពិសេស (SEP) ណាមួយដែលអាចអនុវត្តបាន។
អ្វីដែលអ្នកគួរដឹង៖
- អ្នកអាចផ្លាស់ប្តូរពីគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ទៅគម្រោង Medicare Advantage ក្នុងអំឡុងរយៈពេលចុះឈ្មោះប្រចាំឆ្នាំ (AEP)។
- ជាទូទៅ ប្រជាជនតែងតែផ្លាស់ប្តូរគម្រោងធានារ៉ាប់រង ដើម្បីទទួលបានថ្លៃធានារ៉ាប់រងប្រចាំខែទាបជាងមុន ឬដើម្បីរួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពមាត់ធ្មេញ ការមើលឃើញ និងការស្តាប់ក្នុងគម្រោងតែមួយ។
- មុនពេលប្តូរ សូមបញ្ជាក់ថា វេជ្ជបណ្ឌិតរបស់អ្នកស្ថិតនៅក្នុងបណ្តាញមូលដ្ឋានរបស់គម្រោងថ្មី។ គម្រោង Medicare Advantage មិនផ្តល់លទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅទូទាំងប្រទេសដូចគ្នានឹងគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare នោះទេ។
ពេលវេលាល្អបំផុត៖ AEP (ថ្ងៃទី 15 ខែតុលាដល់ថ្ងៃទី 7 ខែធ្នូ) ឬ MA-OEP ប្រសិនបើការបោះបង់គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage (ថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 31 ខែមីនា)
អ្វីដែលអ្នកគួរដឹង៖
- ប្រសិនបើអ្នកបោះបង់គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage អ្នកអាចចុះឈ្មោះក្នុងគម្រោង Medicare ផ្នែក D ដាច់ដោយឡែកមួយក្នុងអំឡុងពេល MA-OEP ឬក្នុងអំឡុងពេល SEP ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ យោងតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលសម្រាប់សេវា Medicaid និង Medicare (Center for Medicare and Medicaid Services, CMS)។
- ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរគម្រោងផ្នែក D ឯករាជ្យ អ្នកអាចធ្វើដូច្នេះបានតែក្នុងអំឡុងពេល AEP ប៉ុណ្ណោះ។
- ការមិនមានការរ៉ាប់រងឱសថដែលអាចទុកចិត្តបានសម្រាប់រយៈពេល 63 ថ្ងៃជាប់ៗគ្នា ឬច្រើនជាងនេះ អាចបណ្តាលឱ្យមានការពិន័យការចុះឈ្មោះយឺត។
ខ្ញុំមិនប្រាកដថា តើខ្ញុំអាចប្តូរគម្រោង Medicare ឥឡូវនេះបានឬអត់ទេ
មិនមែនគ្រប់ស្ថានភាពទាំងអស់សុទ្ធតែមានលក្ខណសម្បត្តិសម្រាប់ការផ្លាស់ប្តូរគម្រោងភ្លាមៗនោះទេ ប៉ុន្តែវាគួរឱ្យពិនិត្យមើល។ ប្រសិនបើអ្នកទើបតែបានផ្លាស់ទីលំនៅ បាត់បង់ការរ៉ាប់រង ឬមានការផ្លាស់ប្តូរក្នុងស្ថានភាព Medi-Cal ឬជំនួយបន្ថែម អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់រយៈពេលការចុះឈ្មោះពិសេស (SEP)។
ស្វែងយល់បន្ថែមអំពី SEP នៅលើ Medicare.org
កម្មវិធីប្រឹក្សា និងតស៊ូមតិអំពីការធានារ៉ាប់រងសុខភាពរបស់រដ្ឋ California) ផ្តល់សេវាប្រឹក្សាយោបល់អំពីកម្មវិធី Medicare ដោយឥតគិតថ្លៃ និងមិនលម្អៀង ដើម្បីជួយអ្នកវាយតម្លៃជម្រើសរបស់អ្នក និងកំណត់ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះពិសេសឬអត់។
វិធីផ្លាស់ប្តូរគម្រោង Medicare Advantage ឬ PDP របស់អ្នកក្នុងអំឡុងពេល AEP
1. ពិនិត្យមើលអ្វីដែលអ្នកមានឥឡូវនេះ
- ពិនិត្យមើលលិខិតសេចក្ដីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំ (ANOC) របស់អ្នក។ ជាទូទៅ លិខិតនេះបានផ្ញើតាមប្រៃសណីយ៍ត្រឹមថ្ងៃទី 30 ខែកញ្ញាជារៀងរាល់ឆ្នាំ
- ពិនិត្យមើលថ្លៃបង់ធានារ៉ាប់រងបច្ចុប្បន្ន ការកាតចេញ បញ្ជីរូបមន្ដ និងបណ្តាញអ្នកផ្តល់សេវាសម្រាប់ឆ្នាំខាងមុខ
- សូមពិចារណា៖ តើមានអ្វីប្រែប្រួលដែរឬទេ? តើវេជ្ជបណ្ឌិតរបស់ខ្ញុំនៅតែស្ថិតក្នុងបណ្តាញដែរឬទេ? តើថ្នាំរបស់ខ្ញុំនៅតែត្រូវបានរ៉ាប់រងដែរឬទេ?
2. ប្រៀបធៀបជម្រើសរបស់អ្នក
- ប្រើកម្មវិធីស្វែងរកគម្រោងរបស់ Blue Shield ដើម្បីមើលគម្រោងដែលអាចរកបាននៅក្នុងតំបន់របស់អ្នក
- ពិនិត្យមើលថាតើវេជ្ជបណ្ឌិត និងឱសថស្ថានដែលអ្នកចង់បានរបស់អ្នកស្ថិតនៅក្នុងបណ្តាញនៅលើគម្រោងថ្មីណាមួយដែរឬទេ
- រកមើលថ្នាំរបស់អ្នកនៅលើបញ្ជីឈ្មោះឱសថរបស់គម្រោងថ្មី
- ប្រៀបធៀបការចំណាយប្រចាំឆ្នាំដែលបានប៉ាន់ស្មានសរុប
3. ចុះឈ្មោះមុនកាលកំណត់
- ចុះឈ្មោះតាមរយៈកម្មវិធីស្វែងរកគម្រោងរបស់ Blue Shield
- ទូរសព្ទទៅទីប្រឹក្សារបស់ Medicare
- កក់ការណាត់ជួប
ហេតុអ្វីបានជាប្រជាជននៅរដ្ឋ California ជ្រើសរើសគម្រោង Blue Shield Medicare
ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
1 Blue Shield of California ជាប់ចំណាត់ថ្នាក់លេខ 1 ផ្នែកចំណែកទីផ្សារសម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare សម្រាប់បុគ្គលនៅរដ្ឋ California ក្នុងឆ្នាំ 2021, 2022, 2023, 2024 និង 2025 យោងតាមទិន្នន័យរបស់ រដ្ឋ និងទិន្នន័យចំណែកទីផ្សារដែលផ្តល់ជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Mark Farrah Associates ដែលជាក្រុមហ៊ុនប្រមូលផ្តុំ និងបោះពុម្ពផ្សាយទិន្នន័យ។
Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។
Y0118_26_154C1_M Accepted 10062026
H2819_26_154C1_M Accepted 10062026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/07/2026